ថ្ងៃ​អាទិត្យ​ទី​១៤​មករា​ ភ្នំភ្លើងបីនៅ​ជប៉ុន ឥណ្ឌូណេស៊ី និង​អ៊ីស្លង់ ​បាន​ផ្ទុះ

ដោយ៖ អៀង សុខម៉ិញ
ដូច​ណាត់​គ្នា នៅ​ថ្ងៃ​អាទិត្យ​នេះ​ មានគ្រោះ​​ភ្នំភ្លើង​ធំៗបី​​បាន​ផ្ទុះ​ឡើង។ ផ្តើម​ដំបូង​គេ គឺ​ភ្នំភ្លើង​អូតាកេ​របស់​ជប៉ុន។​​ តែ​ជា​សំណាង​ល្អ ភ្នំភ្លើង​មិន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​របួស ឬ​ការ​ខូច​ខាត​អ្វី​ទេ ហើយ​ក៏​គ្មាន​ការ​ជម្លៀស​ប្រជាជន​ដែរ។

នៅឥណ្ឌូណេស៊ី​វិញ ភ្នំភ្លើង​ម៉ារ៉ាពី ដែល​ចាប់​ផ្តើម​សកម្មខ្លាំង​តាំងពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ បាន​ផ្ទុះ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី ១៤​មករា​វេលាម៉ោង​៦​និង​២១​នាទី​ ម៉ោង​នៅក្នុង​ស្រុក ដោយ​បញ្ចេញ​ផ្សែង​និង​ផេះ​ក្រាសឃ្មឹក​ ពេញ​ផ្ទៃ​មេឃក្នុង​​កម្ពស់​ជាង​១៣០០០ម៉ែត្រ​ ពី​មាត់​ភ្នំភ្លើង។

 

Comments