ដោយ៖ អៀង សុខម៉ិញ
បើតាមអង្គការសហប្រជាជាតិ ឥណ្ឌាបានវ៉ារឈ្នះចិនក្លាយជាប្រទេសមានពលរដ្ឋច្រើនជាងគេនៅលើពិភពលោក កាលពីឆ្នាំទៅ។ ឯចិនត្រូវបន្តមានចំនួនប្រជាពលរដ្ឋថយចុះជាលំដាប់នៅជាច្រើនទសវត្សរ៍ខាងមុខទៀត។ គិតត្រឹមចុងឆ្នាំ២០២៣ ចំនួនពលរដ្ឋចិន(សញ្ជាតិចិនរស់នៅក្នុងប្រទេសចិនជាដែនទ្វីប ដោយមិនរាប់បញ្ជូលជនជាតិចិនរស់នៅតំបន់ពាក់កណ្តាលស្វ័យត ហុងកុង និងម៉ាកាវ) បានធ្លាក់មកនៅត្រឹមជាង១ពាន់បួនរយលាននាក់ប៉ុណ្ណោះ (១,៤០៩៦៧ពាន់លាននាក់) ពោលគឺ ទាបជាងឆ្នាំ២០២២ដល់ទៅជាង២លាននាក់។ ជាការធ្លាក់ខ្លាំង ដល់ជាងពីរដងច្រើនជាងឆ្នាំ២០២២ទៅទៀត។ នេះបើតាមសេចក្តីប្រកាសរបស់ការិយាល័យស្ថិតិជាតិនៅថ្ងៃពុធទី១៧មករា២០២៤ ដោយរំលឹកថា កាលពីឆ្នាំ២០២២ ចំនួនប្រជាពលរដ្ឋចិនបានធ្លាក់ចុះ ជាលើកទីមួយគិតចាប់ពីឆ្នាំ១៩៦០ អស់៨៥០០០០នាក់។ ចំណែកអត្រាកំណើតវិញក៏ធ្លាក់ចុះដែរ នៅឆ្នាំ២០២៣នេះ ដោយមានកំណើតក្មេងតែជាង៩លាននាក់បន្តិចប៉ុណ្ណោះ ទល់នឹងជាង៩លាន៥សែននាក់កាលពីឆ្នាំ២០២២។

Comments
Post a Comment