ដោយ៖ ឈាង បុប្ផា
នៅថ្ងៃចន្ទ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Tasnim បានចុះផ្សាយថា កប៉ាល់ចម្បាំងអ៊ីរ៉ង់ឈ្មោះAlborzបានបើកឆ្លងកាត់ច្រកសមុទ្រ Bab al-Mandab ដែលនៅកៀកជាប់នឹងទឹកដីយេម៉ែន សំដៅទៅក្នុងសមុទ្រក្រហម។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់មិនបានលម្អិតពីហេតុផលដែលធ្វើឲ្យអ៊ីរ៉ង់ពង្រាយនាវាចម្បាំង នៅសមុទ្រក្រហម ប៉ុន្តែ គ្រាន់តែបញ្ជាក់ថា កប៉ាល់ចម្បាំងAlborzធ្លាប់បើកប្រតិបត្តិការនៅក្នុងតំបន់ តាំងពីឆ្នាំ ២០០៩ ដើម្បីការពារកប៉ាល់ដឹកទំនិញ ពីការវាយប្រហាររបស់ចោរសមុទ្រ។
Comments
Post a Comment