លោក ចូ បៃដិន ជឿជាក់​អំពីលទ្ធភាព​បង្កើត​រដ្ឋ​ប៉ាឡេស្ទីនាពេ​លខាងមុខ

ដោយ៖ ហេង ឧត្តម
នៅថ្ងៃសុក្រ ទី​១៩ មករា លោកប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃដិន ​ មាន​ប្រសាសន៍ថា រូបលោក​ នៅតែ​ជឿជាក់​អំពីលទ្ធភាព​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​នៅពេ​លខាងមុខ។ នេះគឺជាអ្វីដែល ថ្នាក់ដឹកនាំ​អាមេរិក​ បាន​ជម្រាប​ប្រាប់​តាម​​​​ទូរសព្ទ​ទៅ​កាន់ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេនចាមិន នេតាន់យ៉ាហ៊ូ ដែល​ជា​សម្ព័ន្ធ​មិត្ត។
ទន្ទឹម​នេះ អ្នកនាំពាក្យ​សេតវិមានអាមេរិក លោក ចន ឃឺប៊ី បាន​​បញ្ជាក់​បន្ថែមអំពី​ជំនឿជាក់ចាក់​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ក្រោយ​ពី​ថ្នាក់ដឹកនាំ​ទាំងពីរប្រទេស​​បាន​សន្ទនាគ្នា​តាម​ទូរសព្ទរយៈពេល ​៣០-៤០នាទី​។ នេះគឺជាការ​ជជែក​គ្នា​ជាថ្មី បន្ទាប់ពីថ្ងៃទី​២៣ធ្នូមក។​

 

Comments