របបសឹកភូមា​ចាប់ឃុំ​ឧត្តមសេនីយ៍ទោ​ភូមា​៦នាក់ ក្រោយទាហានបោះបង់ចោល​តួនាទីរត់

ដោយ៖ ឈាង បុប្ផា
បន្ទាប់ពី​បរាជ័យ​បាត់បង់​ទីក្រុង​យុទ្ធសាស្រ្ត របបសឹក​ភូមា​សម្រេច​ដាក់​ទណ្ឌកម្ម​មន្រ្តីយោធា​របស់ខ្លួន។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅថ្ងៃ​អង្គារ ឧត្តមសេនីយ៍ទោ​ភូមា ៦នាក់​ត្រូវ​របបសឹក​ចាប់ឃុំខ្លួន នៅបន្ទាប់ពី​ទីក្រុង​ឡូកី ក្នុងរដ្ឋ​ស្ហាន នៅតាម​បណ្តោយព្រំដែន​ជាមួយ​ចិន​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុមឧទ្ទាម សម្ព័ន្ធ​ប្រដាប់អាវុធ​ជនជាតិភាគតិច នៅដើម​ខែ​មករា​នេះ។

 

Comments