លោកហ៊ុន ម៉ាណែតបញ្ជាក់ពីការធ្វើទំនើបកម្មកងទ័ពនៅកំពង់ផែរាម មិនមែនសំរាប់ឲ្យយោធាចិន


 ដោយ៖ សេង​ បារាំង
ការបញ្ជាក់ជាថ្មីយ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែតបានធ្វើឡើងនៅក្នុងពិធីអបអរសាទរ «ខួបអនុស្សាវ​រីយ៍លើកទី២៥ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ តាមនាយករដ្ឋមន្រ្តី កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួន ហើយកម្ពុជាក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីបរទេសដែរ ពោលលើកលែងតែការចេញទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិប៉ុណ្ណោះ។ ត្រង់ចំណុចនេះត្រូវបានលោកហ៊ុន ម៉ាណែតអះអាងថា កម្ពុជាមិនមានមហិច្ឆតារំលោភឈ្លានពានប្រទេសណាមួយទេ។

Comments