អនុរដ្ឋមន្ត្រីការបរទេសចិនទៅព្យុងយ៉ាង ស្របពេលកូរ៉េខាងជើងបង្កើនការគំរាមដល់កូរ៉េខាងត្បូង

ដោយ៖ អៀង សុខម៉ិញ
បើ​តាម​របាយការណ៍​ដ៏​ខ្លី​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង ប្រតិភូ​នៃ ក្រសួង​ការបទេស​ចិន ដឹកនាំ​ដោយ​សមមិត្ត​ ស៊ុងវៃទុង អនុរដ្ឋមន្ត្រីការបរទេស​ បាន​មក​ដល់​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​២៥​មករា និង​បាន​ជួបពិភាក្សា​ជាមួយ​សមភាគី​កូរ៉េខាង​ជើង​ដឹកនាំ​ដោយ​សមមិត្ត​ ប៉ាក់ ម្ញ៉ុងហូ នៅ​វិមាន​ប្រជាជន។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោកស្រី ចយសុងហ៊ី ក៏​មាន​វត្តមាន​នា​ឱកាស​នោះដែរ។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង​ដដែល​ដោយ​លម្អិត​ទៀត​ថា ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​តាកទិក​និងទៅ​តាម​​​ល្បឿន​រៀងៗ​ខ្លួន ក្នុង​បុព្វហេតុ​ការពារ​ផលប្រយោជន៍​ជាមូលដ្ឋាន​គ្រឹះ​រួម​។

 

Comments