ដោយ៖ ឈាង បុប្ផា
គិតចាប់តាំងពីផ្ទុះសង្រ្គាមអ៊ីស្រាអែលវាយប្រហារក្រុមហាម៉ាស នៅហ្កាហ្សា មូលដ្ឋានទ័ពអាមេរិក នៅតំបន់ដើមបូព៌ាបានរងការវាយប្រហារ ជាបន្តបន្ទាប់ពីក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់ នៅទឹកដីស៊ីរី និងអ៊ីរ៉ាក់។ ប៉ុន្តែ ការវាយប្រហារដ្រូនទៅលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងទឹកដីហ្សកដានី កាលពីថ្ងៃអាទិត្យទី ២៨មករា ជាលើកទី១ ដែលសម្លាប់ទាហានអាមេរិក។
យោងតាមបញ្ជាការដ្ឋានទ័ពអាមេរិកប្រចាំតំបន់ដើមបូព៌ា (Centcom) ការវាយប្រហារដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅវាលខ្សាច់ហ្សកដានី ក្បែរព្រំដែនស៊ីរីបានសម្លាប់ទាហានអាមេរិក៣នាក់ស្លាប់ និងរបួសយ៉ាងតិច ៣៤នាក់។ តាមមន្រ្តីយោធាអាមេរិក ទាហានស្លាប់ និងរបួសច្រើននៅក្នុងការវាយប្រហារលើកនេះ ក៏ដោយសារតែដ្រូនវាយប្រហារចំកន្លែងគេងរបស់ទាហាន។

Comments
Post a Comment