ហេតុអ្វីការកម្ចាត់មេកើយរបស់ហាម៉ាស អាចក្លាយជារបត់ថ្មីនៃសង្គ្រាមហ្កាហ្សា?

ដោយ៖ អៀង សុខម៉ិញ
បន្ទាប់​ពី​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ និង​បាន​ទទួល​សេរីភាពនៅ​ឆ្នាំ​២០១០ ​​ជា​ថ្នូរ​នឹងការធ្វើ​និរទេស​ខ្លួន​ចេញ​ពី​ប្រទេស សាឡេះ​អាល់អារួរី បាន​មក​តាំង​ទី​ក្នុង​ប្រទេស​លីបង់។​ សាឡេះអាល់អារួរី​​ជា​សកម្មជន​ដ៏​រស់​រើក​ គាំទ្រ​ឱ្យ​មាន​​សហប្រតិបត្តិការ​យ៉ាង​ល្អិត​ល្មួត​ជាមួយ​អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​​មាន​ជាអាទិ៍​ចលនា​ហេសបូឡា។ មេកើយ​​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​បាន​ចូល​រួម​បង្កើត​សាខាប្រដាប់​អាវុធហាម៉ាស​ Al-Qassam ដែល​មាន​ទម្រង់​និង​រចនា​សម្ព័ន្ធ​ដូចជា​យោធា​ប្រទេស​មួយ។

 

Comments