ដោយ៖ ម៉ម ពិសី
ដើម្បីអបអរសាទរលទ្ធផលបោះឆ្នោត តាមបែបសេរីប្រជាធិបតេយ្យនៅតៃវ៉ាន់ គណៈប្រតិភូមិនផ្លូវការមួយរបស់សហរដ្ឋអាមេរិក បានធ្វើមកដល់ទីក្រុងតៃប៉ិ។ គណៈប្រតិភូមិនផ្លូវការនេះ ដឹកនាំ ដោយលោក Stephen Hadley អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក James Steinberg អតីអនុរដ្ឋមន្ត្រីការបរទេស និងលោកស្រី Laura Rosenberger ប្រធានវិទ្យាស្ថានអាមេរិកប្រចាំនៅតៃវ៉ាន់។
នៅទីក្រុងតៃប៉ិ លោក Stephen Hadley បានថ្លែងប្រាប់អ្នកកាសែតថា វត្តមានរបស់គណៈប្រតិភូលោកនៅពេលនេះ គឺដើម្បីអបអរសាទរដល់ប្រជាជនតៃវ៉ាន់ ចំពោះការបោះឆ្នោតសភា និងបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃសៅរ៍ទី១៣មករា។ លោកបន្តថា របបប្រជាធិបតេយ្យសេរីដ៏រឹងមាំរបស់តៃវ៉ាន់ គឺជាគម្រូដ៏ល្អ សម្រាប់ពិភពលោកទាំងមូល។

Comments
Post a Comment