ដោយ៖ ម៉ម ពិសី
កាលពីថ្ងៃអង្គារ ថ្នាក់ដឹកនាំកងទ័ពចិន បានជួបប្រជុំជាមួយមន្ត្រីអាមេរិក នៅក្រសួងការពារជាតិអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន។ ផ្អែកតាមលិខិតប្រកាស របស់ក្រសួងការពារជាតិចិន នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំកងទ័ពចិន បានប្រាប់ទៅភាគីអាមេរិកថា នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ គឺចិននឹងមិនធ្វើសម្បទាន ឬអត់ឱនឲ្យ សូម្បីបន្តិចណាឡើយ។ លិខិតនេះបន្តថា ចិនបានទាមទារយ៉ាងច្បាស់ថា សហរដ្ឋអាមេរិក ត្រូវតែគោរព គោលការណ៍ចិនតែ១។ ជាគោលការណ៍ ដែលសហរដ្ឋអាមេរិកបានទទួលស្គាល់ ហើយត្រូវតែគោរពឲ្យបានជាក់ស្តែង។ មានន័យថា អាមេរិកត្រូវតែឈប់ផ្តល់អាវុធទៅឲ្យតៃវ៉ាន់ ហើយត្រូវតែប្រឆាំងដាច់ខាតទៅនឹងចេតនាប្រកាសឯករាជ្យរបស់តៃវ៉ាន់។

Comments
Post a Comment