នៅ​តំបន់ដើមបូព៌ា​សង្រ្គាមសងសឹក​របស់​អ៊ីស្រាអែល កំពុងបង្កឲ្យមានតានតឹង​កាន់តែខ្លាំងឡើងៗ


ដោយ៖ ឈាង បុប្ផា
ការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើ​ទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី នៅដើម​សប្តាហ៍នេះ​កើតឡើង នៅក្នុង​បរិបទ​ដ៏តានតឹង​នៅ​តំបន់ដើមបូព៌ា​ដែលរងអង្រួន​ដោយ​សង្រ្គាមសងសឹក​របស់​អ៊ីស្រាអែលទៅលើ​ក្រុមហាម៉ាស ហើយនិង​ការវាយប្រហារគ្នា​រវាង​សម្ព័ន្ធមិត្ត​អាមេរិក និង​ក្រុមហ៊ូទី យេម៉ែន នៅ​សមុទ្រ​ក្រហម។

តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់​ IRNA នៅ​យប់​ថ្ងៃ​ចន្ទ ឈាន​ចូលដល់​ថ្ងៃ​អង្គារ ទី ១៦​មករា ឆ្មាំបដិវត្តន៍​របស់​របបអ៊ីស្លាម​អ៊ីរ៉ង់​បាញ់ស្រោច​គ្រាប់មីស៊ីល​ទៅលើ​ទីតាំង​យោធា នៅក្នុងទឹកដី​អ៊ីរ៉ាក់ និង​ស៊ីរី ដើម្បី​សងសឹក​ឲ្យប្រជាជន​អ៊ីរ៉ង់ ប្រមាណ​៩០នាក់ ដែលស្លាប់​នៅក្នុង​ការវាយប្រហារ​ភេរវកម្ម កាល​ពីថ្ងៃទី​៣មករា កន្លង​ទៅ។

 

Comments