ខួប​៦០ឆ្នាំមេត្រីភាព​ចិនបារាំង លោក ស៊ីបានសរសើរបារាំង រក្សា​ស្ថិរភាព មិន​ធ្វើ​តាម​សម្ព័ន្ធ​មិត្ត


ដោយ៖ ហេង ឧត្តម
ក្នុង​សារវីដេអូ​​អបអរ​ខួប​៦០ឆ្នាំ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង​ បាន​ថ្លែងសារ​​បញ្ជាក់​ពី​តួនាទី​របស់​បារាំង​និង​ចិន ដែលជា​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ត្រូវមានទំនួល​ខុសត្រូវ​​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​អន្តរជាតិ។​

​ពីចំណែកខ្លួន ប្រធានាធិបតីចិន​​​ ស៊ី ជីន​ពីន ​បានថ្លែង​សារវីដេអូ​​អបអរ​ខួប​៦០ឆ្នាំ ដោយលើកឡើងថា ភាគីទាំង​ពីរ រដ្ឋបាលទី​ក្រុង​ប៉ារីស​និង​ប៉េកាំង ត្រូវ​ពួតដៃឲ្យ​ជាប់ និង​​ធ្វើការ​រួមប្រកៀកស្មា​គ្នា​ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការស្ថានភាព​«មិន​ច្បាស់លាស់»​របស់​ពិភព​លោក​បច្ចុប្បន្ន​​​។ ការណ៍​​នេះ អាច​ធ្វើទៅបាន អាស្រ័យ​នឹង​ការរក្សា​ស្ថិរភាព​ទំនាក់ទំនងឲ្យ​គង់វង្ស​រវាង​​​បារាំង​និង​ចិន។​

 

Comments