ដោយ៖ ឈាង បុប្ផា
នៅក្នុងក្របខណ្ឌនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី ដែលធ្វើសង្រ្គាមឈ្លានពានអ៊ុយក្រែន អឺរ៉ុបបានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី ប្រមាណ ២០០ពាន់លានអឺរ៉ូ។ ៩០%នៃមូលនិធិរុស្ស៊ី នៅទឹកដីអឺរ៉ុប ស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នហិរញ្ញវត្ថុEuroclear ដែលមានទីតាំង នៅប្រទេសប៊ែលហ្សិក។សហភាពអឺរ៉ុបធ្លាប់ជជែកគ្នាជាច្រើនដងពីទ្រព្យសម្បត្តិរុស្ស៊ី ដែលគេបង្កកទុកចោល នៅអឺរ៉ុប ដែលនៅក្នុងនោះ មានតាំងពីការជំរុញឲ្យយកទ្រព្យសម្បត្តិរុស្ស៊ីទាំងអស់ដែលគេចាប់បង្កកទុក នៅអឺរ៉ុប ទៅប្រើសម្រាប់កសាងអ៊ុយក្រែន។ អ៊ុយក្រែនដែលកំពុងត្រូវបំផ្លាញខ្ទេចខ្ទីរដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៊ី។

Comments
Post a Comment