ដោយ៖ ឈាង បុប្ផា
ប្រជាជនរស់នៅតំបន់ភាគខាងលិច និងកណ្តាលប្រទេសជប៉ុននឹងចងចាំមិនភ្លេច ថ្ងៃបើកឆាកឆ្នាំថ្មី។ តាំងពីរសៀលថ្ងៃចន្ទទី១មករា រហូតមកដល់ថ្ងៃអង្គារ ការរញ្ជួយដីជាង១៥០ ដែលនៅក្នុងនោះ កម្រិតខ្លាំងបំផុត ៧,៥រ៉ិចទ័របានបំផ្លាញអគារផ្ទះសម្បែង ផ្លូវថ្នល់ ចំណែកមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសចេញពីតំបន់ដែលមានការរញ្ជួយដី។
ខណៈពេលដែលក្រុមជួយសង្រ្គោះនៅបន្តរុករកមនុស្ស ដែលអាចបាត់ខ្លួន នៅក្រោមគំនរអគារផ្ទះបាក់រលំដល់ដី អាជ្ញាធរមូលដ្ឋាន នៅតំបន់Noto ដែលជាចំណុចរញ្ជួយខ្លាំង កាលពីថ្ងៃចន្ទ បានប្រកាសថា នៅខេត្តIshikawa មានមនុស្សស្លាប់យ៉ាងហោច ៤៨នាក់ ចំណែក មនុស្ស១៦នាក់របួសធ្ងន់។ អាជ្ញាធរជប៉ុនបារម្ភខ្លាចថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដី នៅថ្ងៃបើកឆាកឆ្នាំថ្មី នឹងអាចច្រើនជាង៤៨នាក់ ដោយមើលទៅលើទំហំខូចខាតដោយសារការបាក់រលំអគារ និងភ្លើងអគ្គិភ័យ។

Comments
Post a Comment