ក្រោមការជួយសម្រួល​របស់​ប្រទេស​ចិន រដ្ឋាភិបាល​សឹកភូមានិង​ក្រុមប្រឆាំង​​បាន​យល់ព្រមព្រៀង​គ្នា​ឈប់បាញ់

ដោយ៖ ឈាង បុប្ផា
នៅក្រោម​ជួយ​សម្របសម្រួល​របស់​ចិន ភាគីជម្លោះនៅភូមា​បាន​ជួបចរចា និង​យល់ព្រមព្រៀងគ្នា​អនុវត្ត​បទឈប់បាញ់ នៅភាគខាងជើង​ប្រទេស​ភូមា។ តាម​អ្នកនាំពាក្យ​របស់​របបសឹកភូមា លោក ច មីនទុន ក្រុមឧទ្ទាមប្រដាប់អាវុធ​៣ក្រុម​បាន​យល់ព្រម​បើកផ្លូវ​ពាណិជ្ចកម្ម​នៅព្រំដែន​ជាមួយ​ចិន។

អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នីង​បន្ថែមថា ភាគីជម្លោះ​នៅភូមា​បាន​យល់ព្រម​អនុវត្តបទឈប់បាញ់​បន្ទាន់ និង​ដកកម្លាំងយោធា និងស្វែងរកដំណោះស្រាយ តាមផ្លូវ​ចរចាសន្តិភាព។

 

Comments