រដ្ឋមន្ត្រីការពារជាតិ​ លោក​ ឡយដ៍ អូស្ទីនត្រូវ​គ្រូពេទ្យ​រក​ឃើញថា​ មាន​ជំងឺ​មហារីក

ដោយ៖ ហេង ឧត្តម
រដ្ឋមន្ត្រីការពារជាតិ​ លោក​ ឡយដ៍ អូស្ទីន វ័យ​៧០ឆ្នាំ​ ត្រូវ​គ្រូពេទ្យ​រក​ឃើញថា​ មាន​ជំងឺ​មហារីក នៅ​អំលុង​ដើមខែធ្នូ និង​ត្រូវ​ទទួល​ការ​ព្យាបាល នៅមន្ទីរពេទ្យ ​នា​ថ្ងៃទី​២២ធ្នូ ឆ្នាំ​២០២៣ ហើយ​ត្រូវ​ត្រឡប់ទៅ​​សម្រាក​ដេក​ពេទ្យ ជាថ្មីទៀត​ ចាប់តាំង​ពីថ្ងៃទី​១មករា រហូតមក។

ការ​ព្យាបាលនិង​បញ្ហា​សុខភាព​​របស់​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក ក្នុងរយៈពេល​ជាច្រើន​សប្តាហ៍​នេះ គឺ ឋិត​ក្នុង​ភាព​ស្ងប់​ស្ងាត់​អាថ៌កំបាំង ហើយសូម្បីតែ ​​ប្រធានាធិបតី ចូ បៃដិន ក៏ពុំ​បាន​ជ្រាប​ដឹងដល់​ដែរ។ ប្រមុខ​រដ្ឋអាមេរិក ទើបតែ​បាន​ដឹង​រឿងនេះ នៅថ្ងៃទី​៤មករា សប្តាហ៍មុន​តែប៉ុណ្ណោះ បន្ទាប់ពី មន្ទីរពេទ្យយោធា បាន​ជូន​ដំណឹង​ទៅ​មន្ទីរបញ្ចកោន​។​

 

Comments