ក្រោយ​បើក​ការវាយប្រហារផ្លូវអាកាស បន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់ត្រូវបានបន្ថយកំដៅ

ដោយ៖ ឈាង បុប្ផា
ពីរសប្តាហ៍​ក្រោយ​បើក​ការវាយប្រហារផ្លូវអាកាស ​រំលោភចូលទឹកដី​គ្នាទៅវិញ ទៅមក ​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​ជ្រើសរើស​ផ្លូវ​ចរចា​ដើម្បី​បន្ធូរបន្ថយ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ។ នៅថ្ងៃ ចន្ទ​ទី ២៩​មករា រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​ធ្វើដំណើរ​ទៅជួប​សមភាគី​ប៉ាគីស្ថាន នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ នៅ​ក្នុង​គោលដៅ​ជម្រះមន្ទិល និង​ដោះស្រាយ​វិបត្តិ​រវាង​ប្រទេស​ជិតខាងទាំងពីរ។

នៅក្នុង​សន្និសីទ​កាសែតរួម នៅថ្ងៃចន្ទ ប្រមុខ​ការទូត​អ៊ីរ៉ង់ និងប៉ាគីស្ថាន​សន្យា​ពង្រឹង​ការសហការ ចាប់ដៃគ្នា តាម​ខ្សែបណ្តាញដែលមានស្រាប់ ដូចជា​ការទូត យោធា និង​ថ្នាក់​រដ្ឋាភិបាល។

 

Comments