ចិនព្រមានអឺរ៉ុបពីនយោបាយការពារនិយម នឹងធ្វើឲ្យខូចប្រយោជន៍សេដ្ឋកិច្ចអឺរ៉ុបខ្លួនឯង

ដោយ៖ ឈាង បុប្ផា
ប៉េកាំង​មិន​សប្បាយចិត្ត​ទាល់តែសោះ​នឹង​វិធានការការពារ​និយម​របស់​សហភាពអឺរ៉ុប។ មួយថ្ងៃ​ក្រោយ សហភាពអឺរ៉ុប​បង្ហាញផែនការ ៥ចំណុច​ដើម្បី​ពង្រឹង​យន្តការ​ត្រួតពិនិត្យ​ការវិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ហើយ​និង​ការនាំចេញ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អឺរ៉ុប​ទៅបរទេស ក្រសួងការបរទេស​ចិន តាមរយៈ​អ្នកនាំពាក្យ លោក Wang Wenbin បាន​ព្រមាន​អឺរ៉ុប​ថា នយោបាយ​ការពារនិយម​ធ្វើ​ឲ្យ​រូបភាពសេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម​អន្តរជាតិ របស់អឺរ៉ុប​ជួបបញ្ហា។

 

Comments