តុលាការ​យុត្តិធម៌​អន្តរជាតិ បញ្ជាបន្ទាន់ឲ្យ ​អ៊ីស្រាអែល បញ្ចៀសអំពើ​ប្រល័យ​ពូជសាសន៍

ដោយ៖ ហេង ឧត្តម
ពី​ក្រុង​ឡាអេ ប្រទេស​ហូឡង់ តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​មាន​ចៅក្រម​១៧រូប​ ​ថែមទាំង​បាន​ប្រកាស​បញ្ជាក់​អំពី«​ដែន​យុត្ថាធិការ​»ដែល​ថាមាន​សមត្ថកិច្ច​​ជំនុំ​ជម្រះ​សំណុំ​រឿង​ក្តី​នេះ​បាន​ និងថា «តុលាការក៏​បាន​ទទួល​ដឹង​ឮ​អំពី​ទុក្ខ​វេទនា​ ដែល​កំពុង​តែ​កើតមាន​ឡើង​នៅក្នុង​តំបន់​ ហើយ​តុលាការ​ស្តែង​ក្តីបារម្ភ​ជាខ្លាំង​ចំពោះការ​បាត់បង់​អាយុជីវិត​ម​នុស្ស​អស់​ជា​ច្រើន​»​។​អត្ថន័យ​ខ្លឹមសារ​ច្បាប់ នៅ​ចំពោះ​មុខ គឺ តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​​ចេញ«បញ្ជាបន្ទាន់»​​ឲ្យ​ រដ្ឋ​ជ្វីហ្វ​អ៊ីស្រាអែល បញ្ចៀសអំពើ​ប្រល័យ​ពូជសាសន៍​​ និង​បើកផ្លូវ​មនុស្សធម៌ ក៏ពិតមែន​ ប៉ុន្តែ ក្នុង​ដំណាក់​កាល​នេះ គឺ ពុំ​មែន​មានន័យថា ​អ៊ីស្រាអែល ​ប្រព្រឹត្តិអំពើ​ប្រល័យ​ពូជសាសន៍​​ នោះទេ។

 

Comments