អនាគតតំបន់ហ្កាហ្សាក្រោយចប់សង្គ្រាម អ៊ីស្រាអែលបង្ហាញ​នូវផែនការ៣ចំនុច

ដោយ៖ ម៉ម ពិសី
លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិ​អ៊ីស្រាអែល បានបង្ហាញប្រាប់អ្នកកាសែត នូ​វ​ផែនការ ស្តីពីអនាគតតំបន់ហ្កាហ្សា មុននឹងយកវាស្នើទៅកាន់រដ្ឋាភិបាល​អ៊ីស្រាអែល។ ផ្អែកតាមផែនការនេះ កងទ័ពអ៊ីស្រាអែល នឹងបន្ត​ប្រតិបត្តិការ​ក្នុងតំបន់​ហ្កាហ្សា រហូតទាល់តែ​រំដោះចំណាប់ខ្មាំងមកវិញបានទាំងអស់ និងរហូតទាល់តែ​អាចរំលាយ​បានទាំងស្រុង នូវសមត្ថភាព​ប្រដាប់អាវុធ ក៏ដូចជា​សមត្ថភាពគ្រប់គ្រងនយោបាយ របស់ក្រុមភេរវកម្មហាម៉ាស។

 

Comments