ដោយ៖ ហេង ឧត្តម
ក្នុងសីតុណ្ហភាពត្រជាក់ដក១០ក្រោមសូន្យអង្សា ក្រុមសង្គ្រោះនិងពន្លត់អគ្គិភ័យនាំគ្នាប្រឹងដុតដៃដុតជើង ជួយពន្លត់ភ្លើង។ អាជ្ញាធរមូលដ្ឋានម្នាក់ បានប្រាប់កាសែតរុស្ស៊ីថា ភ្លើងឆាបឆេះឡើងនៅម៉ោងប្រមាណ ២និង៤៥នាទី ប៉ុន្តែ ក្រសួងមានសមត្ថកិច្ចនិងក្រុមពន្លត់អគ្គិភ័យនៅមូលដ្ឋាន បានចាត់ចែងទប់ទល់ទាន់ពេលវេលា។ ទីបំផុត គ្រោះអគ្គិភ័យនោះ បានរលត់វិញហើយ ហើយចំណែកតុល្យការបឋម គឺគ្មានអ្នករងរបួស គ្មានអ្នកស្លាប់ ឬត្រូវខូចខាតសុខភាពបុគ្គលិកធ្វើការនៅទីនោះទេ។ នេះបើតាមសារព័ត៌មានក្នុងស្រុករុស្ស៊ី។ ទន្ទឹមនោះ អភិបាលក្រុងលេនីនក្រាត លោកអាឡិចសង់ ដ្រូសដែនស្កូ ក៏បានសរសេរបញ្ជាក់ក្នុងតេលេក្រាមរបស់គាត់ថា «គ្មានមនុស្សរបួសទេ។ គ្រប់គ្នាត្រូវជម្លៀសចេញពីគ្រោះថ្នាក់អស់ហើយ។»។

Comments
Post a Comment