ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិក បានជួបរដ្ឋមន្រ្តីការបរទេសចិននៅប្រទេសថៃ

ដោយ៖ ហេង ឧត្តម
រដ្ឋធានី​បាំងកក ​ជាទីដែល រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី និង ​ទីប្រឹក្សា​សន្តិសុខជាតិ លោក​ ជេក ស៊ូលីវ៉ាន់ ត្រូវ​ស្កាត់​ជួប​គ្នា។ ជួប​គ្នា ដ្បិត​ ប្រមុខការទូត​​ចិន ត្រូវ​បំពេញ​ទស្សនកិច្ច​ ចាប់ពី​ថ្ងៃសុក្រ ទី២៦ ដល់ទៅ​ថ្ងៃចន្ទ ទី ២៩ មករា នៅព្រះ​រាជាណាចក្រ​ថៃ គឺស្រប​ពេលគ្នា​​នឹង​លោក​ ជេក ស៊ូលីវ៉ាន់ ដែល​​ទៅដល់​​ទីនោះ​ស្រេច​ស្រាប់​​។ នេះបើតាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន ​ក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​សុក្រ​។

 

Comments