អ៊ុយក្រែនជាប់ពាក់ពន្ធនឹងអំពើពុករលួយបន្លំ​លុយជិត​៤០លានដុល្លារកាលពី​សង្គ្រាមផ្ទុះ​ឡើង​បាន​៦ខែ

ដោយ៖ ហេង ឧត្តម
ភ្នាក់ងារ​ចារកិច្ច SBU សហការ​​ស៊ើប​អង្កេត ជាមួយ​ក្រុម​អយ្យការអ៊ុយក្រែន ​បាន​ផ្សាយ​បំភ្លឺទៀត​​ថា​​ សកម្មភាព​អំពើ​ពុ​ករលួយនេះ បាន​កើត​ឡើង​នៅ​ខែសីហា ​ឆ្នាំ២០២២ ខណៈដែល​ យោធា​អ៊ុយក្រែន កំពុងត្រូវការ​ទិញ​សម្ភារ​សឹកចម្បាំង​ជាខ្លាំង ដើម្បីទប់​ទល់​នឹង​សង្គ្រាម​ឈ្លាន​ពាន​ពីសំណាក់​រុស្ស៊ី។ កាល​នោះ ក្រសួង​ការពារជាតិ​អ៊ុយក្រែន បាន​ចុះ​កិច្ច​សន្យា​​ទិញ​គ្រាប់​កាំភ្លើង​ត្បាល់ ចំនួន ១០០ ០០០ គ្រាប់។​ កិច្ចសន្យា​ទិញ​លក់ ក្នុង​តម្លៃទឹ​ក​ប្រាក់​​ ៣៧ លានដុល្លារ បាន​​ចុះហត្ថលេខា​រួច​ហើយ រីឯលុយ​កាក់​​​ក៏​ផ្ទេរ​ហើយ​ដែរ ប៉ុន្តែ ទំនិញ​អាវុធ គ្រាប់កាំភ្លើង បែរជាស្ងាត់​បាត់​ដំណឹង​ឈឹង​សូន្យ។​

 

Comments