ដោយ៖ ម៉ម ពិសី
នៅសហរដ្ឋអាមេរិក យន្តហោះ Boeing ប្រភេទ 737 Max 9 ចំនួន១៧១គ្រឿង ត្រូវចតនៅដី មិនអាចហោះដំណើរការបានទេក្នុងពេលនេះ ដោយត្រូវរងចាំការត្រួតពិនិត្យ ពីក្រុមជំនាញសុវត្ថិភាព។ ក្រុមហ៊ុន United Airlines ដែលប្រើប្រាស់យន្តហោះប្រភេទនេះ ចំនួន៧៩គ្រឿង បានឲ្យដឹងថា គេបានរកឃើញ “ខ្ចៅរលុង” នៅត្រង់ចំណុចទ្វារយន្តហោះ ដូចគ្នាទៅនឹងទ្វារយន្តហោះរបស់ ក្រុមហ៊ុន Alaska Airlines ដែលបានរបើកដាច់ជ្រុះទៅដី ក្នុងពេលកំពុងហោះ កាលពីថ្ងៃសុក្រ។ ដូចគ្នាដែរ ក្រុមហ៊ុន Alaska Airlines បានប្រកាសដំណឹងថា ខ្លួនក៏បានរកឃើញ បញ្ហា “ខ្ចៅរលុង” នៅលើយន្តហោះប្រភេទនេះខ្លះទៀត របស់ខ្លួនដែរ បន្ទាប់ពីបានត្រួតពិនិត្យ ក្រោយកើតឧបទ្ទវហេតុ។

Comments
Post a Comment