អ៊ីរ៉ង់ បាញ់​បង្ហោះ​ផ្កាយ​រណប​ដល់​ទៅ៣​ ក្នុង​ពេល​តែ១តាម​រយៈ​ជំនួយ​ពី​គ្រាប់​រ៉ូក្កែត​ Simorgh

ដោយ៖ ហេង ឧត្តម
ជាលើកទីមួយ​ ដែល អ៊ីរ៉ង់ បាញ់​បង្ហោះ​ផ្កាយ​រណប​ដល់​ទៅ៣​ ក្នុង​ពេល​តែ១​។ ការបញ្ចូន​ផ្កាយ​រណប ​៣ ទៅទីអវកាស តាម​រយៈ​ជំនួយ​ពី​គ្រាប់​រ៉ូក្កែត​ Simorgh ដែល​ផលិត​ដោយ​ក្រសួង​ការ​ពារជាតិ​អ៊ីរ៉ង់ ផ្ទាល់តែ​ម្តង។ នេះបើតាម​ការ​ផ្សាយ​របស់ប្រព័ន្ធ​ឃោសនាផ្លូវការ​​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ និងដែល​បញ្ជាក់ទៀត​ថា ផ្កាយ​រណប​១ ធំជាងគេ ​ឈ្មោះ Mahda មាន​ទម្ងន់​ ៣២ គីឡូក្រាម ហើយ​ផ្កាយរណប តូចៗ ២ទៀត មាន​ទម្ងន់​ ជិត​ ១០ គីឡូក្រាម។ ផ្កាយរណប ទាំងនេះ បាន​ទៅ​ដល់​ទី​អវកាសដោយជោគជ័យ ក្នុង​រយៈ​កម្ពស់ ៤៥០ គីឡូម៉ែត្រ ពី​ភព​ផែន​ដី។

 

Comments