សង្រ្គាមឈានចូលឆ្នាំទី៣ ខណៈអ៊ុយក្រែនខ្វះខាតខ្លាំង ដោយកញ្ចប់​ជំនួយ​ច្រើនតែសន្យា

ដោយ៖ ហេង ឧត្តម
ជុំវិញ​​សង្គ្រាម​នៅ​ហ្កាហ្សា ​ប្រធានាធិបតី​អ៊ីស្រាអែល អញ្ជើញ​ចូលរួម​សន្និសីទ​​សន្តិសុខ​​ក្រុងម៉ុយនិច ស្របពេល​នឹង​វត្តមាន​របស់​ថ្នាក់ដឹកនាំ​​ប៉ាឡេស្ទីន​ ព្រមទាំង​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុងតំបន់​ដើមបូព៌ា រួមទាំង អនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស ​និង​លោក អង់តូនី ប្ល៊ីងកិន ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ ក៏ចូលរួម​ដែរ។​ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី មកចូលរួមសន្និសីទ ដោយ​ស្កាត់​ចូល​ អេស្ប៉ាញ ​ជាមុន​សិន ដើម្បី​អបអរ​ខួប​ទំនាក់ទំនង​៥០ឆ្នាំ​។​​ ផ្ទុយ​ទៅវិញ លោក វ្ល៉ាឌីមៀរ ពូទីន ប្រមុខរដ្ឋរុស្ស៊ី​និង​ថ្នាក់ដឹកនាំរុស្ស៊ី ​គ្មាន​ការ​អញ្ជើញ​សោះឡើយ។​

 

Comments