ដោយ៖ ហេង ឧត្តម
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI បានបញ្ជាក់ទិន្នន័យវាយតម្លៃសេដ្ឋកិច្ចថា ព្រះរាជាណាចក្រប្រេង អារ៉ាប៊ីសាអូឌីត មានសេដ្ឋកិច្ចចុះខ្សោយ និងធ្លាក់ដាំក្បាលចុះ នៅឆ្នាំ២០២៣។ អាជ្ញាធរអារ៉ាប៊ីសាអូឌីត ក៏បញ្ជាក់ដែរថា ចំណូលផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះ ០,៩% ក្នុងឆ្នាំទៅមិញ។ ការណ៍នេះ បណ្តាលឲ្យ អារ៉ាប៊ីសាអូឌីត ក្លាយជាប្រទេសតែ១ដែលមានកំណើនសេដ្ឋកិច្ចមិនល្អ ក្នុងរង្វង់ចំណោមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ហ្សេ២០។ ក្នុងឆ្នាំ២០២៤ សុខភាពសេដ្ឋកិច្ចប្រទេសនេះ ក៏នឹងទំនងជាបន្តដុបដាប ប្រសិនបើគ្មានអ្វីកែប្រែធំដុំទេ។

Comments
Post a Comment