មាន​មនុស្ស​ស្លាប់២៨នាក់ នៅទីក្រុងលីស៊ីឆង់ស្ក៍ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី

ដោយ៖ ម៉ម ពិសី
អាជ្ញាធររុស្ស៊ីគ្រប់គ្រង​តំបន់លូហ្កង់ស្ក៍ ភាគខាងកើតអ៊ុយក្រែន​ បានអះអាងថា អ៊ុយក្រែន​បានបាញ់ទម្លាក់គ្រាប់ កាលពីថ្ងៃសៅរ៍ ទៅលើ​ហាងលក់នំប៉័ងមួយកន្លែង ក្នុងក្រុង លីស៊ីឆង់ក៍ (Lyssytchansk) ។ ក្រសួងគ្រប់គ្រងស្ថានភាពអាសន្នរុស្ស៊ី អះអាងលើបណ្តាញ Telegram ថា យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន​២៨នាក់ ក្នុងនោះមានកុមារម្នាក់ផង។ ប្រភពដដែលអះអាងថា គេបានសង្គ្រោះកកាយ​យកមនុស្ស​ចំនួន​១០នាក់ចេញពីគំនរអគារ។

 

Comments