ដោយ៖ ម៉ម ពិសី
លោកអាឡិចសី ណាវ៉ាល់នី ដែលគេស្គាល់ថាគឺជាសត្រូវលេខរៀងទី១របស់លោកពូទីន បានស្លាប់ហើយ នៅថ្ងៃទី១៦កុម្ភៈ ក្នុងជន្មាយុ៤៧ឆ្នាំ។ បណ្តាញព័ត៌មានផ្លូវការរដ្ឋរុស្ស៊ី បានចុះផ្សាយលិខិតប្រកាសយ៉ាងខ្លីមួយ របស់នាយកដ្ឋានពន្ធនាគាររុស្ស៊ី ប្រចាំតំបន់ Iamal ដែលស្ថិតនៅតំបន់អាកទិក ជាទីដែលលោកណាវ៉ាល់នី ត្រូវគេបញ្ជូនយកទៅឃុំទុក កាលពីចុងឆ្នាំ២០២៣។លិខិតនេះបានសរសេរថា ទណ្ឌិតឈ្មោះណាវ៉ាល់នី បានដួលសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរឃុំឃាំងលេខ៣ បន្ទាប់ពីបានចេញដើរក្នុងបរិវេណខាងក្រៅបន្ទប់ឃុំឃាំង។ ក្រុមគ្រូពេទ្យប្រចាំពន្ធនាគារបានព្យាយាមសង្រ្គោះ បន្ទាប់មកក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ដែលមកពីមន្ទីរពេទ្យនៅក្បែរនោះ ក៏បានព្យាយាមជួយរយៈពេលប្រមាណ៣០នាទី តែមិនអាចជួយបាន។ អាជ្ញាធររុស្ស៊ីបញ្ជាក់ថា គេកំពុងពិនិត្យលំអិត ដើម្បីដឹងច្បាស់អំពីមូលហេតុពិតប្រាកដបណ្តាលឲ្យស្លាប់ទណ្ឌិតឈ្មោះ ណាវ៉ាល់នី។

Comments
Post a Comment