លោក​ នេតាន់យ៉ាហ៊ូ កំណត់អំពីផែនការ គ្រប់គ្រងផ្នែកសន្តិសុខ ទាំងនៅ​តំបន់ស៊ីហ្សកដានី និង​តំបន់ហ្កាហ្សា

ដោយ៖ ម៉ម ពិសី
កាលពីថ្ងៃព្រហស្បតិ៍ លោកនេតានយ៉ាហ៊ូ បាន​ដាក់ជូន​គម្រោង​ផែនការក្រោយសង្គ្រាម ទៅកាន់​ការិយាល័យ​​សន្តិសុខ នៃរដ្ឋាភិបាលអ៊ីស្រាអែល។ ឯកសារដែលមានច្រើនចំណុចនេះ បាន​ចាប់ផ្តើម​ដោយ​រំលឹកថា កម្មវត្ថុរបស់កងទ័ព​អ៊ីស្រាអែល គឺឈានទៅ​បំបែក​បោសសំអាត​ក្រុមភេរវកម្មហាម៉ាស និង​ក្រុមភេរវកម្ម​ជីហាត​អ៊ីស្លាម ឲ្យអស់ពីតំបន់ហ្កាហ្សា ព្រមទាំងឈានទៅរំដោះចំណាប់ខ្មាំង​ទាំងអស់ មកវិញដោយសុវត្ថិភាព​។​

 

Comments