អាមេរិកប្រឆាំង​នឹង​ប្រតិបត្តិការយោធាយ៉ាងណា ក៏អ៊ីស្រាអែលរក្សាជំហរ​ដាច់​ខាតរហូត​យក​ឈ្នះ​លើ​ពួក​ហាម៉ាស

ដោយ៖ អៀង សុខម៉ិញ
ចិន​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ឱ្យ​បាន​លឿន​បំផុត​ប្រតិបត្តិការ​យោធា​នៅ​រ៉ាហ្វា តំបន់​ភាគ​ខាង​ត្បូងរបស់​​ហ្កាហ្សា និង​ប្រឹង​​ឱ្យ​អស់​ពីលទ្ធភាព​បញ្ជៀស​កុំ​ឱ្យ​មាន​ជន​រងគ្រោះ​ស៊ីវិល​ស្លូតត្រង់ ដើម្បី​កុំ​ឱ្យ​មាន​មហន្តរាយ​មនុស្សធម៌អាក្រក់​​ធ្ងន់ធ្ងរ​ជាង​នេះ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ​​ក្រសួងការបរទេស​បាន​គូសបញ្ជាក់​ថា ចិន​តាមដាន​ស្ថានភាព​នៅ​រ៉ាហ្វា ចិន​ប្រឆាំង​និង​ថ្កោលទោស​រាល់​គ្រប់​សកម្មភាព​ដែល​ប៉ះពាល់​ជីវិត​ជន​ស៊ីវិល និង​រំលោភ​ច្បាប់​អន្តរជាតិ។

 

Comments