អាជ្ញាធររុស្ស៊ីមិនព្រម​​ប្រគល់សាកសព​ លោកអាឡិចសី ណាវ៉ាល់នីឲ្យទៅក្រុមគ្រួសារ

ដោយ៖ ម៉ម ពិសី
លោក​​ស្រី Kira Iarmich អ្នកនាំពាក្យរបស់​លោក​អាឡិចសី ណាវ៉ាល់នី បាន​ឲ្យដឹងថា ម្តាយរបស់លោកអាឡិចសី ណាវ៉ាល់នី រួមទាំងមេធាវី បានធ្វើដំណើរទៅ​ដល់​មន្ទីរឃុំឃាំង​នៅ​ឯតំបនអាកទិកដ៏សែនត្រជាក់ នៅថ្ងៃសៅរ៍​ទី​១៧​កុម្ភៈ។ បន្ទាប់ពីបានចាំអស់រយៈពេល​២ម៉ោង អាជ្ញាធរ​គ្រប់គ្រង​មន្ទីរឃុំឃាំងបានប្រគល់លិខិតមួយ មកឲ្យ​ម្តាយ​លោកណាវ៉ាល់នី​ ដែល​បញ្ជាក់ថា លោក អាឡិចសី ណាវ៉ាល់​នី បានស្លាប់នៅវេលាម៉ោង២និង​១៧នាទី រសៀលថ្ងៃសុក្រទី​១៦កុម្ភៈ នៅ​ក្នុងមន្ទីរឃុំឃាំង​ IK-3។

 

Comments