​​រថយន្ត​​បច្ចេកវិទ្យា​ទំនើបដែល​មក​ពី​ចិន ​​អាច​ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​​ប្រជាពលរដ្ឋ​​អាមេរិក

ដោយ៖ អៀង សុខម៉ិញ
នៅក្នុង​សេចក្តីថ្លែងការណ៍ លោក​ប្រធានាធិបតី​ចូ បៃដិន​បាន​ពន្យល់ថា​ ប៉េកាំង​​បាន​ដាក់​កំហិត​លើ​រថយន្ត​អាមេរិក និង​ប្រទេស​ផ្សេង​ទៀត ពេល​ចូល​ទៅ​​ចិន ហេតុ​អ្វី​បាន​រថយន្ត​ចិន​អាច​ចូល​មក​ក្នុងទីផ្សារ​អាមេរិក​ដោយ​គ្មាន​ការ​តាម​ដាន? ហេតុដូច្នេះ​ហើយ​បាន​ជា​​អាមេរិកសម្រេច​បើក​អង្កេត។ បើ​តាម​លោក​ចូបៃដិន​​ ​​រថយន្ត​បំពាក់​បច្ចេកវិទ្យា​ទំនើបមាន​​ភ្ជាប់​បណ្តាញ​ទូរគមនាគមន៍ ព្រមទាំង​គ្រឿង​បន្លាស់​ផ្សេង​ទៀត ដែល​នាំ​មក​ពី​ចិន ​​អាច​ប្រមូល​ទិន្នន័យ​រសើបៗ​ពាក់ព័ន្ធ​នឹង​​ប្រជាពលរដ្ឋ នឹង​​​​រចនាសម្ព័ន្ធ​​អាមេរិក ហើយ​បញ្ជូន​ដោយ​ត្រង់​ផ្ទាល់​ទៅ​ប្រទេស​ចិនតែម្តង។

 

Comments