ភូមា​បានផ្តន្ទាទោសប្រហារ​​ជីវិត​​មេដឹកនាំ​ជាន់​ខ្ពស់​យោធា​បី​នាក់ធ្វើ​សង្គ្រាម​ចាញ់​ក្រុម​ឧទ្ទាម

ដោយ៖ អៀង សុខម៉ិញ
បើ​តាម​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះគ្មាន​សិទ្ធិ​​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន មេដឹកនាំ​យោធា​ជាន់​ខ្ពស់​ពាក់​សក្តិជា​ឧត្តមសេនីយ៍​បី​នាក់ ក្នុង​នោះម្នាក់​ជា​មេបញ្ជាការ​កងទ័ព​ប្រចាំ​ក្រុង​ឡូកី បាន​រង​ការ​ផ្តន្ទាទោស​ប្រហារ​ជីវិត​។ ​បី​នាក់​ផ្សេង​ទៀត មានឋានៈ​ជា​ឧត្តមសេនីយ៍​ហើយ​ពាក់ព័ន្ធ​នឹង​ការ​ចាញ់​សង្គ្រាម​នៅ​សមរភូមិ​ឡូកី​ដែរ ត្រូវ​កាត់​​ទោសឱ្យ​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ នេះ​បើ​ប្រភព​ដដែល​ដែល​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បញ្ជាក់​អំពី​កាលបរិច្ឆេទ​នៃ​ការ​បើក​សាលក្រម​ឡើយ។ តែ​​​ច្បាប់សឹក​ភូមាបាន​ចែង​យ៉ាង​ច្បាស់​ថា ក្នុង​ករណី​បោះបង់​ ឬ​រត់​ចោលទីតាំង​យោធា ទាហាន​ត្រូវ​មាន​​ទោស​ប្រហារជីវិត។

 

Comments