​ក្រុងអាវឌីអ៊ីវកាបាន​ធ្លាក់​ក្នុង​ដៃ​កងទ័ព​រុស្ស៊ី ខណៈអឺរ៉ុបបង្កើនជំនួយដល់អ៊ុយក្រែន

ដោយ៖ ហេង ឧត្តម
​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញ​មក​ប៉ារីស នៅថ្ងៃសុក្រ ទី​១៦កុម្ភៈ ជាគម្រប់​លើកទី​៣ គិត​ចាប់ពី​សង្គ្រាម​ឈ្លាន​ពានរុស្ស៊ី​នៅ​អ៊ុយក្រែន។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ​បាន​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ផ្នែក​សន្តិសុខ​ និង​បង្កើន​ជំនួយ​ជួយ​អ៊ុយក្រែន។ ជាក់ស្តែង​ សម្រាប់​ជំនួយ​ក្នុង​ឆ្នាំ​២០២៤នេះ​ បារាំង​បង្កើន​​​ទំហំ​ទឹកប្រាក់ដល់​ ៣ ពាន់​លាន​អឺរ៉ូ​។ ពោល​គឺ​ច្រើន​ជាង​ឆ្នាំ​ទៅមិញ ដែល​មាន​ត្រឹម ២,១ ពាន់​លាន​អឺរ៉ូ ហើយ​នៅឆ្នាំ២០២២ ជំនួយ​ត្រឹម ​១,៧ ពាន់​លាន​អឺរ៉ូ។ ទន្ទឹម​នឹង​ប្រកាស​​បន្តជួយ​ជ្រោម​ជ្រែង​អ៊ុយក្រែន លោក ​ម៉ាក្រុង បានរិះគន់​ថ្នាក់ដឹកនាំរុស្ស៊ីលើទិដ្ឋភាព​ច្រើន​ជំពូក និង​ ​​ចាត់ទុក​លោក វ្ល៉ាឌីមៀរ ពូទីន ថាជា​ បុព្វហេតុនៃ​អស្ថិរភាពពិភពលោក។​

 

Comments