សហភាពអឺរ៉ុបធ្លាប់​ប្រកាសជួយ​អ៊ុយក្រែន តែការអនុវត្ត​មិន​ដូច​ការសន្យា ខណៈជំនួយអាមេរិកកំពុងជាប់គ្រាំង

ដោយ៖ ឈាង បុប្ផា
អាមេរិកជា​ប្រទេស​ផ្តល់ជំនួយយោធា​ធំបំផុត​របស់​អ៊ុយក្រែន។ ចាប់តាំង​ពី​រុស្ស៊ីចូលធ្វើសង្រ្គាមឈ្លានពាន​អ៊ុយក្រែន នៅខែ​កុម្ភៈ ឆ្នាំ ២០២២ អាមេរិក​ផ្តល់អាវុធ តម្លៃ ៤៤,៥ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​អ៊ុយក្រែន។ ប៉ុន្តែ ចាប់តាំង​ពី​កញ្ចប់ជំនួយថ្មី​សម្រាប់​អ៊ុយក្រែន ប្រមាណ ៦០ពាន់លាន​ដុល្លារ នៅ​ជាប់​ក្នុងសភាអាមេរិក ដោយសារ​តែ​ការលើកដៃ​ប្រឆាំង​របស់​គណបក្ស​សាធារណរដ្ឋ ចំណែក​លោក​ដូណាល់ ត្រាំ​អាច​ឈ្នះឆ្នោត ត្រលប់​មក​ដឹកនាំ​អាមេរិកសាជាថ្មី សំពាធ​បាន​ធ្លាក់​មក​លើ​អឺរ៉ុប។

 

Comments