​ប្រទេសស៊ុយអែត ក្លាយ​ជាសមាជិក​ថ្មី​នៃអង្គការសម្ព័ន្ធមិត្តអូតង់ ទល់នឹងការគំរាមរបស់រុស្ស៊ី

ដោយ៖ ម៉ម ពិសី
ជាមួយនឹង​​​ការចូលជាសមាជិក ពីសំណាក់ហ្វាំងឡង់​កាលពីឆ្នាំមុន និង​​ពេល​នេះ​ថែម​​ស៊ុយអែតមួយទៀត មានន័យថា ប្រទេសទាំងអស់​ដែល​នៅព័ទ្ធសងខាងសមុទ្របាល់ទិក លើកលែងតែរុស្ស៊ីមួយ គឺសុទ្ធតែ​​ជាសមាជិក​របស់អង្គការសម្ព័ន្ធមិត្ត​អូតង់។ អ្នកវិភាគខ្លះ បានសំឡឹងឃើញថា ចាប់ពីពេលនេះទៅ សមុទ្របាល់ទិក ប្រៀបបីដូចជា​ បឹងមួយរបស់អូតង់ ដែល​អង្គការសម្ព័ន្ធមិត្តនេះ អាចមានលទ្ធភាព​ធំ ក្នុង​ការ​ត្រួតត្រា រារាំង​​ទៅលើចរាចរណ៍​របស់នាវា​​ចម្បាំង​រុស្ស៊ី​​​ ក្នុងករណី​មាន​បញ្ហាវិវាទណាមួយ​កើតឡើង​។

 

Comments