​អ៊ីរ៉ាក់ កំហឹង​ស្អប់​អាមេរិក​ មានផ្ទុះឡើង​​​ទាំងលើទ្រូង​ផ្លូវ ​និង​ទាំងនៅ​ក្នុងរដ្ឋសភា

ដោយ៖ ហេង ឧត្តម
អ៊ីរ៉ាក់ បាន​ថ្កោលទោស​ សហរដ្ឋអាមេរិក ដែល​បាន​វាយ​ប្រហារ​ដោយ​យន្តហោះដ្រូន សម្លាប់​ មេបញ្ជាការ​ហេសបូឡាប្រចាំ​អ៊ីរ៉ាក់ ដែល​គាំទ្រ​អ៊ីរ៉ង់ គឺ​លោក អាប៊ូ បាគៀ អាល់-សាអាឌី កាលពី​យប់​ថ្ងៃ​ពុធ​ ទី​៧ កុម្ភៈ នៅរដ្ឋធានីបាកដាដ។ ​ដំណឹង​វាយប្រហារ​សម្លាប់​នេះ ក៏ត្រូវ​ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​បញ្ជាក់អះអាង​ដែរថាបានសម្លាប់​​មេបញ្ជាការ​ហេស​បូឡា​នៅ​អ៊ីរ៉ាក់​ ដែល​ជាអ្នក​រៀបចំ​គម្រោង​វាយ​ប្រហារ​ទៅលើ​យោធា​អាមេរិក​​នៅក្នុង​តំបន់។ សំណុំរឿងនេះ ក៏​ជាប់ពាក់ព័ន្ធ​ផ្ទាល់​ទៅនឹងការ​ស្លាប់​របស់យោធា​អាមេរិក ចំនួន​ ៣នាក់ នៅ​ព្រំដែន​ហ្ស័កដង​និង​ស៊ីរី កាលពីថ្ងៃទី២៨ ខែមករា។

 

Comments