​ពលរដ្ឋ​ប៉ាគីស្ថាន​គ្មាន​ជំនឿ​លើ​ការ​បោះឆ្នោត​ ខណៈភេរវកម្ម​ពីរស្លាប់មនុស្ស​​២៤​នាក់មុនថ្ងៃរបោះឆ្នោត​

ដោយ៖ អៀង សុខម៉ិញ
គ្រាប់បង្កប់​​​ទី​មួយ​បាន​ផ្ទុះ​នៅចម្ងាយ​៥០គីឡូម៉ែត្រ​ពីក្រុង​Quetta ​ទីរួម​ខេត្ត​បាលូឈីស្ថាន​ជិត​ការិយាល័យ​របស់​បេក្ខជនឯករាជ្យ​ម្នាក់ ដែល​ចូល​រួម​ឈរ​ឈ្មោះបោះឆ្នោត​​ជា​តំណាង​​ក្រុមប្រឹក្សា​​ខេត្ត។​ ភេរវកម្ម​នេះ​បាន​​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​១២នាក់ និង​របួស​២៥​នាក់។ នេះ​បើតាម​អាជ្ញាធរ​ប៉ូលិស​មូលដ្ឋាន។ ចំណែក​គ្រាប់​ទី​ពីរ ត្រូវ​បាន​គេ​យក​មក​បង្កប់​និងបំផ្ទុះ​នៅ​ជិត​ការិយាល័យ​បោះឆ្នោត​របស់​បេក្ខជន​បក្ស​អភិរក្សសាសនា​ Jui-F មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ធំ​របស់​ក្រុង​Killa Saifullah ដែល​នៅ​ជ្រុង​ម្ខាង​ទៀត​នៃក្រុង​កេតតា​ ​(ក្នុង​ចម្ងាយ​ប្រមាណ​១៥០គីឡូម៉ែត្រ​) ខេត្ត​បាលីឈីស្ថានដដែល។ មាន​ស្លាប់យ៉ាង​ហោច​ណាស់​១២នាក់ដែរ។

 

Comments