កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសG20 បានប្រព្រឹត្តិទៅ​ក្នុង​បរិយាកាស​ បាក់បែក​ឈ្លោះប្រកែកគ្នាខ្លាំង

ដោយ៖ ម៉ម ពិសី
លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល Mauro Vieira ដែលជាប្រធានកិច្ចប្រជុំ បានបើកអង្គប្រជុំ ជាមួយនឹងពាក្យសំដីរិះគន់ខ្លាំងៗ ទៅលើស្ថាប័ន​អន្តរជាតិ ជាពិសេសគឺទៅលើ​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​។ លោកបានលើកឡើងថា ស្ថាប័ន​អន្តរជាតិ​ពហុភាគី គ្មានសមត្ថភាពគ្រប់គ្រាន់ទាល់តែសោះ ក្នុងការដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ ដែលកំពុងតែធ្វើបាបពិភពលោក តួយ៉ាងដូចជាបញ្ហាសង្គ្រាមនៅ​អ៊ុយក្រែន និងបញ្ហាសង្គ្រាមនៅហ្កាហ្សា​។ លោក​បន្តថា ជីវិតមនុស្ស​ត្រូវស្លាប់មិនស្វាង ដោយតសារភាពអសកម្មរបស់​ស្ថាប័នអន្តរជាតិកំពូលៗ​។

 

Comments