របាយការណ៏វិទ្យាស្ថានIISS បានបង្ហាញថាពិភពលោក​នឹងឈានចូល​ទសវត្សរ៍​មួយ​ដ៏​គ្រោះថ្នាក់

ដោយ៖ ឈាង បុប្ផា
ពិភពលោកកើតកលិយុគគ្រប់ទីកន្លែង។ សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន នៅទឹកដីអឺរ៉ុប។សង្រា្គមសម្លាប់​បង្ហូរឈាមជារៀងរាល់ថ្ងៃ រវាង​អ៊ីស្រាអែល និង​ហាម៉ាស​នៅហ្កាហ្សា ក្នុង​តំបន់ដើមបូព៌ា។ ចំណែក អាស៊ី ក្រៅពី​សង្រ្គាមស៊ីវិល​នៅភូមា កំពុង​ចាប់តានតឹង ដោយសារ​ការប្រឈមមុខដាក់គ្នា នៅឧបទ្វីបកូរ៉េ និង​ជុំវិញ​បញ្ហា​កោះតៃវ៉ាន់។ ងាកទៅ​មើលទៅ ​អាហ្វ្រិកវិញ កត់សំគាល់​ដោយ​ការចូលកាន់អំណាច​របស់​ពួក​យោធា តាមរយៈ​ការធ្វើ​រដ្ឋប្រហារ​ផ្តួលរដ្ឋាភិបាលស៊ីវិល​ដែលកើតចេញពី​ការបោះឆ្នោត។ នេះគេ​នៅមិនទាន់និយាយ​ពីបញ្ហា​អសន្តិសុខ ការវាយប្រហាររបស់​ក្រុមភេរវនិយម នៅតំបន់សាហែល។ សង្រ្គាម ជម្លោះ​ប្រដាប់អាវុធ​កើត​មាន នៅ​គ្រប់​កន្លែង ជា​សញ្ញា​បញ្ជាក់ថា មួយ ទសវត្សរ៍​ទៅមុខនេះ ពិភពលោក​ឈាន​ចូល​ក្នុងបរិបទ​មួយ​កាន់តែ​គ្រោះថ្នាក់​ជាងមុន។ នេះបើតាម​ការព្រមាន​របស់​វិទ្យាស្ថាន​អន្តរជាតិ ដើម្បី​ការសិក្សា យុទ្ធសាស្រ្ត IISS ដែលមានទីតាំង​នៅទីក្រុង​ឡុងដ៍។

 

Comments