សម្ព័ន្ធមិត្តផ្តើមថ្កោលទោសអ៊ីស្រាអែលចាស់ដៃ ក្រោយសោកនាដកម្មពេលចែកជំនួយមនុស្សធម៌នៅហ្កាស្សា

ដោយ៖ ឈាង បុប្ផា
ទុក្ខជាន់លើទុក្ខ។ កំពុង​ជួប​គ្រោះ​អត់ឃ្លាន​ដោយសារ​សង្រ្គាម​វាយប្រហារ​របស់​អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន​នៅហ្កាហ្សាត្រូវ​មក​រងគ្រោះថ្នាក់មួយជាន់ទៀត នៅក្នុង​សោកនាដកម្ម​ស្លាប់មនុស្ស​នៅក្នុង​ពេល​ចែកជំនួយ​មនុស្សធម៌ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ២៩​កុម្ភៈ។ តាម​ក្រសួង​សុខាភិបាល​ហាម៉ាស ការបាញ់រះ​របស់​ទាហាន​អ៊ីស្រាអែល​ទៅលើ​ក្រុមប្រជាជនស៊ីវិល​ដែល​កំពុង​រង់ចាំទទួល​ជំនួយស្បៀង នៅភាគខាងជើង​ហ្កាហ្សា បូកផ្សំ​នឹង​ការរត់ជាន់គ្នា​បាន​សម្លាប់មនុស្ស​ជាង ១០០នាក់ និង​អ្នករបួសជាង ៧៦០នាក់។

 

Comments