ដោយ៖ អៀង សុខម៉ិញ
ផ្តើមត្រួតពិនិត្យជាផ្លូវការដោយសភាហុងកុងដែលគ្មានសមាជិកបក្សប្រឆាំង ច្បាប់ថ្មីស្តីពីការការពារសន្តិសុខជាតិ ឆ្លើយតបទាំងស្រុងទៅនឹងសេចក្តីត្រូវការពិតនិងបន្ទាន់របស់ហុងកុង។ នេះបើតាមពាក្យអះអាងរបស់អ្នកទទួលខុសត្រូវសន្តិសុខហុងកុង ទៅកាន់សមាជិកសភា។ ជាសរុបគម្រោងច្បាប់សន្តិសុខជាតិហុងកុងថ្មីបានបញ្ចូលបទល្មើសថ្មីចំនួន៥ទៀត គឺទោសក្បត់ជាតិ ចារកិច្ច អំពើបះបោរ អំពើបំផ្លិចបំផ្លាញ និងការជ្រៀតជ្រែករបស់បរទេសបន្ថែមពីលើច្បាប់សន្តិសុខកាលពីឆ្នាំ២០២០ដែលតាក់តែងដោយប៉េកាំង ក្រោយមហាបាតុកម្មនិស្សិតដើម្បីប្រជាធិបតេយ្យនៅហុងកុងឆ្នាំ២០១៩។
Comments
Post a Comment