បណ្ដាប្រទេសនៅអឺរ៉ុបបាននាំចូលអាវុធកើនសឹងទ្វេដង ខណៈអាមេរិកជាអ្នកផ្គត់ផ្គង់ធំ

ដោយ៖ ម៉ម ពិសី
ក្នុងរយៈពេល ពីឆ្នាំ​២០១៩ ដល់២០២៣ ការនាំចូលអាវុធនៅ​ក្នុងអឺរ៉ុប បាន​កើនឡើងចំនួន​៩៤% បើប្រៀបធៀបទៅ​រយៈពេល៥ឆ្នាំមុន​។ អ៊ុយក្រែន បានក្លាយ​ជាអ្នកនាំអាវុធចូល ធំជាងគេ​លំដាប់​ទី៤នៃពិភពលោក។ រីឯបារាំង បានក្លាយជាអ្នកនាំចេញអាវុធ ធំជាងគេលំដាប់ទី​២ បន្ទាប់ពីសហរដ្ឋអាមេរិក​ ជំនួសកន្លែងរបស់រុស្ស៊ី ដែលការនាំចេញ​អាវុធបានធ្លាក់ចុះ​។


 

Comments