ការបោះឆ្នោតនៅរុស្ស៊ី ជាការពង្រឹងមហិច្ឆតារបស់ពូទីនក្នុងសង្គ្រាមអ៊ុយក្រែន

ដោយ៖ ឈាង បុប្ផា
គិតចាប់តាំងពីលោក​ពូទីនចូលកាន់អំណាច​ដឹកនាំ​រុស្ស៊ី​ ២៤ឆ្នាំមកនេះ មិនដែលមានការបោះឆ្នោត​ប្រធានាធិបតីរុស្ស៊ី​មួយណា​ដែល​ត្រូវបិទខ្ទប់ ​កៀប​សង្កត់​ដូចការបោះឆ្នោតនៅ​សប្តាហ៍នេះ។ នៅក្នុង​ការបោះឆ្នោត​ដែលនាំមុខ​ដោយ​បុគ្គល លោក​ពូទីន គ្មានទេបក្ស​ប្រឆាំង ព្រោះ​លោក​ណាវ៉ាល់នី មេប្រឆាំងដ៏​លេចធ្លោរបស់​រុស្ស៊ីបាន​ស្លាប់​នៅ​ក្នុងពន្ធនាគារ ចំណែក​សកម្មជនប្រឆាំងនឹង​លោកពូទីនពីររូបទៀត ដែលទាមទារចង់​ឲ្យរុស្ស៊ីល្អប្រសើរជាងនេះ ហើយនិង​ប្រឆាំង​សង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន​កំពុង​ជាប់ក្នុងពន្ធនាគារ។ល


 

Comments