រុស្ស៊ីរៀបចំការបោះឆ្នោតនៅក្នុងទឹកដីអ៊ុយក្រែន រងរិះគន់ និងថ្កោលទោសពីអគ្គលេខាធិការអង្គការសហប្រជាជាតិ
ដោយ៖ ឈាង បុប្ផា
ទៅតាមសំណើរបស់ប្រទេសស្លូវេនី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រទី ១៥មីនា ដើម្បីនិយាយពីការរៀបចំបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅក្នុងទឹកដីអ៊ុយក្រែនដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ សម្រាប់លោកស្រីrosemary dicarlo អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ ទង្វើរបស់រុស្ស៊ីដែលរៀបចំការបោះឆ្នោតនៅក្នុងទឹកដីអ៊ុយក្រែន គឺជារឿងដែលគេមិនអាចទទួលយកបាន។ បើតាមលោកស្រី បេសកកម្មតាមដានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទឹកដីអ៊ុយក្រែនធ្លាប់បង្ហាញហើយថា ការបោះឆ្នោតប្រជាមតិកន្លងមកដើម្បីភ្ជាប់ទឹកដីបួនបន្ថែមទៀតរបស់អ៊ុយក្រែនទៅក្នុងផែនទីរុស្ស៊ីធ្វើឡើងនៅក្នុងបរិយាកាសបំភិតបំភ័យ និងចាប់បង្ខំ។ ដូច្នេះលោកស្រីទាមទារឲ្យប្រទេសមហាអំណាចដូចជាសហព័ន្ធរុស្ស៊ីគោរពច្បាប់អ៊ុយក្រែន នៅក្នុងទឹកដីដែលខ្លួនកំពុងគ្រប់គ្រង។
Comments
Post a Comment