ដោយ៖ អៀង សុខម៉ិញ
សហរដ្ឋអាមេរិកគ្មានចំណែកនៅក្នុងសមុទ្ទចិនខាងត្បូងទេ ដូច្នេះអាមេរិកគ្មានសិទ្ធិចូលមកលូកលាន់ក្នុងជម្លោះរវាងចិននិងហ្វីលីពីននៅក្នុងសមុទ្ទចិនខាងត្បូងឡើយ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន កិច្ចសហប្រតិបត្តិការយោធាអាមេរិក-ហ្វីលីពីន មិនត្រូវប៉ះពារដល់បូរណភាពដែនដី និងសិទ្ធិ ព្រមទាំងផលប្រយោជន៍ចិននៅសមុទ្ទចិនខាងត្បូងឡើយ ហើយក៏មិនអាចយកមកធ្វើជាទម្រក្នុងជម្លោះនៅតំបន់សមុទ្ទចិនខាងត្បូងបានដែរ។ ទង្វើរបស់ហ្វីលីពីនផ្ទុយនឹងដំណើរបែបបទដែលម៉ានីលតវ៉ានៅមុខតុលាការអន្តរជាតិហើយ។ នេះប្រតិកម្មខ្លាំងៗរបស់ចិន ក្រោយពីអាមេរិកបានប្រកាសគាំទ្រហ្វីលីពីនប្រឈមនឹងគ្រប់បញ្ហានៅសមុទ្ទចិនខាងត្បូង។
Comments
Post a Comment