ដោយ៖ ហេង ឧត្តម
មនុស្សប្រមាណ៧០នាក់ ស្លាប់បាត់បង់ជីវិត ព្រោះតែការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះ គ្រាប់ផ្លោង ១៣លើក ធ្លាក់នៅទីក្រុងរ៉ាហ្វាហ៍។ នេះបើតាមការអះអាងរបស់ អាជ្ញាធរសុខាភិបាលក្រុមហាម៉ាស។ ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលធ្វើឡើងក្នុងថ្ងៃតែ១ ដែល ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចឲ្យឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា ក្នុងរដូវកាលបួសតមអាហាររ៉ាម៉ាដន ហើយនិងត្រូវដោះលែងអ្នកចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌ។
Comments
Post a Comment