អាហារ​បំប៉ន​​របស់​សហគ្រាស​​ឱសថ​កូបាយ៉ាស្ហ៊ីជប៉ុន ធ្វើឲ្យមនុស្ស​ស្លាប់​និងឈឺជិត១០០នាក់

ដោយ៖ អៀង សុខម៉ិញ
រឿង​អាស្រូវ​អាហារ​បំប៉ន​បាន​ចាប់​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បន្ទាប់​ពី​​សហគ្រាស​ឱសថកូបាយ៉ាស្ហ៊ី (Kobayashi) បាន​ប្រកាស​ប្រមូល​​ផលិតផលអាហារ​បំប៉ន​បី​មុខធ្វើ​ពីមេអង្ករ​ក្រហម​​​​ពី​​ទីផ្សារ។ បី​ថ្ងៃ​ក្រោយ សហគ្រាស​បាន​ប្រកាស​ករណី​ស្លាប់​ដំបូង រួច​ករណី​ស្លាប់​ទីពីរ​​​នៅ​ថ្ងៃ​ពុធម្សិលមិញ និង​២​នាក់​ថ្មី​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ ជា​សរុប​ មាន​មនុស្ស៤នាក់​ ​បាន​​ស្លាប់​ ព្រមទាំង​​យ៉ាងហោច​៧៥​នាក់​ បើតាម​អាជ្ញាធរ (ឬ​ជាងមួយ​រយ​នាក់​បើ​តាម​សារព័ត៌មាន) កំពុង​ទទួល​ការ​ព្យាបាល។ 


 

Comments